ខ្សែបម្រើចំណូលថ្មីរបស់ Manchester United កីឡាករ Namenja Matic បាននិយាយថា ក្រុមថ្មីរបស់ខ្លួនមានកីឡាករល្អគ្រប់គ្រាន់ សម្រាប់ប្រជែងពានរង្វាន់ Premier League រដូវកាលខិតជិតមកដល់នេះបានយ៉ាងពេញចិត្ត។
ក្រុមរបស់លោក Jose Mourinho បានត្រឹមឈរលេខ៦ប៉ុណ្ណោះ កាលពីរដូវកាលមុន ដោយតាមពីក្រោយក្រុមជើងឯក Chelsea ២៤ពិន្ទុ ហើយទទួលបានលទ្ធផលស្មើដល់ទៅ១៨ប្រកួត។ Jose សង្ឃឹមថា ការធ្វើជំនួញរដូវកាលនេះ អាចមានលទ្ធភាពខ្លាំងជាងមុន ដើម្បីដណ្ដើមពាន ខណៈមកដល់ពេលនេះ កីឡាករ Matic, Lindelof, និង Lukaku បានចុះកុងត្រាសម្រេចហើយ។
ក្នុងនាមជាកីឡាករចុងក្រោយគេរបស់ Man Utd ខ្សែបម្រើជម្រើសជាតិស៊ែប បាននិយាយថា ក្រុមអាចប្រកួតប្រជែងបានទាំងពានលំដាប់អឺរ៉ុប និងពានក្នុងស្រុក។ ” ខ្ញុំគិតថាកីឡាកររបស់យើង គឺគ្រប់គ្រាន់អាចប្រជែងបានហើយ ព្រោះពួកគេធ្លាប់ធ្វើការជាមួយ Jose មួយឆ្នាំមកហើយ។ ក្នុងនាមជាសមាជិកម្នាក់ ខ្ញុំគិតថាយើងអាចធ្វើរឿងល្អៗជាងនេះ។ ខ្ញុំជឿជាក់ថាពួកយើងនឹងព្យាយាមឈ្នះ Premier League ដ៏ដូចជា Champions League ហើយអ្នកនឹងមិនដឹងនូវអ្វី ដែលអាចកើតឡើងនៅខាងមុខបានទេ”។
“ វាតែងតែពិសេសដែលយើងលេងបានល្អ ហើយប្រកួតប្រជែងគ្រប់ពានរង្វាន់ដែលអាចទៅរួច។ គ្រប់ក្រុមល្អបំផុតក្នុងតំបន់អឺរ៉ុបក៏គេធ្វើដូចនេះដែរ។ Manchester United គឺជាក្រុមល្អបំផុតមួយក្នុងចំណោមក្រុមល្អៗទាំងអស់នៅអឺរ៉ុប វាពិតជាពិបាកណាស់ដែលបង្កើតគម្រោងមួយមុនពេលរដូវកាលមកដល់ ប៉ុន្តែយើងនឹងព្យាយាមឈ្នះគ្រប់ការប្រកួត។”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment